ព្រឹកថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ២០២៥ លោក ហោ បុណ្ណវឌ្ឍន៍ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានញ្ជេីញចូលរួមកិច្ចប្រជុំសំណេះសំណាល និងពិភាក្សាការងាររបស់គណៈប្រតិភូ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម (គណៈកម្មការទី២) នៃរដ្ឋសភាជាមួយរដ្ឋបាលខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការទី២នៃរដ្ឋសភា ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្ដម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ។ កិច្ចប្រជុំនេះធ្វេីឡេីងនៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ ។