កិច្ចប្រជុំត្រួតពិនិត្យ និងតាមដានវឌ្ឍនភាព ប្រចាំត្រីមាសទី៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ដើម្បីជំរុញ និងពង្រឹងក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅថ្នាក់ក្រោមជាតិ ព្រមទាំងពិនិត្យវឌ្ឍនភាពលើបញ្ហាប្រឈមកន្លងមក សម្រាប់ជាធាតុចូលនៃការរៀបចំសេចក្តីព្រាងរបាយការណ៍ប្រចាំឆ្នាំ២០២៦
ថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦
លោក ចាន់ រស្មី អនុប្រធានមន្ទីរ និង សហការី តំណាងលោក ហោ បុណ្ណវឌ្ឍន៍ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានដឹកនាំសហការី ចូលរួមកិច្ចប្រជុំត្រួតពិនិត្យ និងតាមដានវឌ្ឍនភាព ប្រចាំត្រីមាសទី៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ដើម្បីជំរុញ និងពង្រឹងក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅថ្នាក់ក្រោមជាតិ ព្រមទាំងពិនិត្យវឌ្ឍនភាពលើបញ្ហាប្រឈមកន្លងមក សម្រាប់ជាធាតុចូលនៃការរៀបចំសេចក្តីព្រាងរបាយការណ៍ប្រចាំឆ្នាំ២០២៦ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម អ៊ុ យុទ្ធី អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ(អ.គ.ហ)។កិច្ចប្រជុំនេះធ្វើនៅសណ្ឋាគារ Raffle Le Royal រាជធានីភ្នំពេញ ។
ព័ត៌មានទាក់ទង