ជ្រើសរើសភាសា: Khmer Khmer English English
សកម្មភាពក្រុមការងារលទ្ធកម្ម ចូលរួមពិនិត្យ ធានាគុណភាពសំណង់រយៈពេល ១២ខែ ការងារជួសជុលផ្លូវបេតុងអាមេ និងដាក់ស្លាកសញ្ញាគម្រោង ១កន្លែង ស្ថិតក្នុងភូមិតារាគមន៍ ឃុំជ័យជោគ ស្រុកបូរីជលសារ ខេត្តតាកែវ
អ្នកនិពន្ធ: មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តតាកែវ
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ ២០២៦

រសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦
លោកស្រី ខឹម កែវលក្ខិណា ប្រធានការិយាល័យលទ្ធកម្មសាធារណៈ និងកញ្ញា នាក់ សំណាង អនុប្រធានការិយាល័យលទ្ធកម្មសាធារណៈ បានចូលរួមការពិនិត្យធានាគុណភាពសំណង់រយៈពេល ១២ខែ ការងារជួសជុលផ្លូវបេតុងអាមេប្រវែង ៨៤៥ម៉ែត្រ ទទឹងខ្នង ៥ម៉ែត្រ ជើងទេរ M១៖១.៥ កម្រាស់បេតុង ១៥០មីលីម៉ែត្រ និងដាក់ស្លាកសញ្ញាគម្រោង ១កន្លែង ស្ថិតក្នុងភូមិតារាគមន៍ ឃុំជ័យជោគ ស្រុកបូរីជលសារ ខេត្តតាកែវ ប្រចាំឆ្នាំ២០២៥ របស់រដ្ឋបាលស្រុកបូរីជលសារ។

ព័ត៌មានទាក់ទង